សហគមន៍គ្រីស្ទបរិស័ទគណ:និកាយប្រូតេស្តង់កម្ពុជាប្រចាំខេត្តក្រចេះ បានរៀបចំការប្រជុំប្រចាំខែរបស់ខ្លួន ក្រោមប្រធានបទ÷ ការពង្រឹងការងារ ស.គ.ប.ក
June 25, 2025





ក្រចេះ ÷ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥ សហគមន៍គ្រីស្ទបរិស័ទគណ:និកាយប្រូតេស្តង់កម្ពុជាប្រចាំខេត្តក្រចេះ បានរៀបចំការប្រជុំប្រចាំខែរបស់ខ្លួន ក្រោមប្រធានបទ÷ ការពង្រឹងការងារ ស.គ.ប.ក ។ កិច្ចប្រជុំនេះ ប្រារព្វធ្វើឡើងនៅទីស្នាក់ការ ស.គ.ប.ក ប្រចាំស្រុកសំបូរ ស្ថិតនៅភូមិធំ ឃុំសណ្តាន់ ស្រុកសំបូរ ខេត្តក្រចេះ ដោយផ្តោតទៅលើការសហការគ្នាក្នុងចំណោម គណៈកម្មការ និងព្រះវិហារសមាជិក ស គ.ប.ក ព្រមទាំងផ្តល់នូវអនុសាសន៍ល្អៗសម្រាប់ធ្វើឲ្យព្រះវិហារជាសមាជិកបានរីកចំរើន ដោយសហការចូលរួមជាមួយគ្នាគ្រប់សកម្មភាព រៀនពីគ្នា និងប្តេជ្ញាធ្វើការងារឲ្យបានសកម្ម និងមានប្រសិទ្ឋភាព ។
ស.គ.ប.ក ប្រចាំខេត្តក្រចេះ
លោកគ្រូគង្វាល ខាត់ សំអឿន