July 15, 2025 By Admin

រតនគិរី​ នាថ្ងៃ​ទី១៣ ខែកក្តដា ឆ្នាំ២០២៥ លោកគ្រូ​ ចាប​ ហុន​ ប្រធានសហគមន៍គ្រីស្ទបរិស័ទគណ:និកាយប្រូតេស្តង់កម្ពុជាសាខាប្រចាំខេត្តរតនគិរី​ បានដឹកនាំប្រជុំ ក្នុងការពង្រឹងប្រព័ន្ធការងារ​ទាំងផ្នែកច្បាប់របស់​ ស.គ.ប.ក​ ផ្នែងជំនឿ​ ។

ក្នុងកិច្ចប្រជុំនេះផងដែរ​ លោក ចាប ហុន បាននាំពាក្យការសួរសុខទុក្ខ , ការលើកទឹកចិត្ត ដល់សមាជិកទាំងអស់ឱ្យចេះសាមគ្គីគ្នា ស្រឡាញ់រួបរួមគ្នាបម្រើព្រះ ស្រឡាញ់ព្រះ គោរពច្បាប់ និងប្រតិបត្តិឲ្យបានត្រឹមត្រូវតាមគោលជំនឿរបស់ខ្លួនក្នុងគណៈនិកាយប្រូតេស្តង់ …..។ល។

ជាចុងក្រោយ លោកគ្រូ​ ចាប ហុន ក៏បានលើកទឹកចិត្តដល់ លោកគ្រូគង្វាលអ្នកគ្រូ​នៅក្នុងអង្គប្រជុំ និងអរព្រះគុណដល់ព្រះ ដែលទ្រង់បានជ្រើសរើសឯកឧត្តម អ៊ុង ទី ឲ្យមកធ្វើជាប្រធានសហគមន៍គ្រីស្ទបរិស័ទគណៈនិកាយប្រូតេស្តង់កម្ពុជា (ស.គ.ប.ក) ហើយវិរៈភាពរបស់ឯកឧត្តមអស្ចារ្យលះបង់ណាស់ក្នុងការបម្រើព្រះ​ និងគ្រីស្ទបរិស័ទក្នុងគណៈនិកាយប្រូតេស្តង់ទូទាំងប្រទេស…។ល។